ធ្វើ​ការសម្រេច​ចិត្ត​ផ្អែក​តាម​ទិន្នន័យ​នៅ​ក្នុង Google Sheets

បង្កើត និង​សហការ​គ្នា​នៅ​លើ​បញ្ជី​លើ​អ៊ីនធឺណិត​ក្នុង​ពេល​ជាក់ស្ដែង និង​ពី​ឧបករណ៍​ណា​ក៏​បាន។

សហការ​គ្នា​លើ​ទិន្នន័យ​ពី​ទីណា​ក៏​បាន

បង្កើត​ព័ត៌មាន​ពិត​គោល​សម្រាប់​ទិន្នន័យ​នៅ​ក្នុង​បញ្ជី​លើ​អ៊ីនធឺណិត​របស់​អ្នក ដោយ​អាច​ចែក​រំលែក​បាន​យ៉ាង​ងាយស្រួល និង​កែ​ក្នុង​ពេល​ជាក់ស្ដែង។ ប្រើប្រាស់​មតិ និង​ចាត់តាំង​ធាតុ​សកម្មភាព ដើម្បី​រក្សា​លំហូរ​នៃ​ដំណើរការ​វិភាគ។

Sheets Supercharge Teamwork Sheets Supercharge Teamwork

ចូល​ទៅ​កាន់​ស្ថិតិ​បាន​កាន់​តែ​រហ័ស​​តាម​រយៈ​ភាពឆ្លាតវៃ​ដែល​បាន​ភ្ជាប់​មក​ជាមួយ​ស្រាប់

មុខងារ​ជំនួយ ដូចជា​ការបំពេញ​ដោយ​ឆ្លាតវៃ និង​ការណែនាំ​រូបមន្ត​ជាដើម ជួយ​ឱ្យ​អ្នក​វិភាគ​បាន​កាន់​តែ​រហ័ស ដោយ​មាន​បញ្ហា​កាន់​តែ​តិច។ ហើយ​ទទួល​បាន​ស្ថិតិ​យ៉ាង​រហ័ស​ដោយ​សួរ​សំណួរ​អំពី​ទិន្នន័យ​របស់​អ្នក​ជា​ភាសា​សាមញ្ញ។

Sheets write faster Sheets write faster

ភ្ជាប់​ជាមួយ​កម្មវិធី Google ផ្សេង​ទៀត​បាន​យ៉ាង​រលូន

Sheets ត្រូវ​បាន​ភ្ជាប់​ជាមួយ​កម្មវិធី Google ផ្សេង​ទៀត​ដែល​អ្នក​ពេញ​ចិត្ត​ដោយ​មាន​ការគិត​គូរ​ល្អិតល្អន់ ហើយ​លក្ខណៈ​នេះ​សន្សំ​សំចៃ​ពេល​វេលា​របស់​អ្នក។ ងាយស្រួល​វិភាគ​ទិន្នន័យ Google Forms នៅ​ក្នុង Sheets ឬ​បង្កប់​គំនូស​តាង Sheets នៅ​ក្នុង Google Slides និង Docs។ អ្នក​ក៏​អាច​ឆ្លើយតប​ទៅ​នឹង​មតិ​ដោយ​ផ្ទាល់​ពី Gmail និង​បង្ហាញ​បញ្ជី​របស់​អ្នក​ទៅ Google Meet បាន​យ៉ាង​ងាយស្រួល​ផងដែរ។

Sheets Seamlessly connects Sheets Seamlessly connects

ពង្រីក​ការសហការ​គ្នា និង​ភាពឆ្លាតវៃ​ទៅ​ដល់​ឯកសារ Excel

ងាយស្រួល​កែ​បញ្ជី Microsoft Excel លើ​អ៊ីនធឺណិត​ដោយ​មិន​ចាំបាច់​បំប្លែង​បញ្ជី​ទាំង​នោះ​ទេ ហើយ​បន្ថែម​ស្រទាប់​មុខងារ​សហការ​គ្នា​និង​មុខងារ​ជំនួយ​ដែល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​របស់ Sheets ដូចជា​មតិ ធាតុ​សកម្មភាព និង​ការបំពេញ​ដោយ​ឆ្លាតវៃ​ជាដើម។

Sheets collaboration Sheets collaboration
បង្កើត​ដំណោះស្រាយ​ផ្ទាល់​ខ្លួន

បង្កើត​ដំណោះស្រាយ​ផ្ទាល់​ខ្លួន

បង្កើន​ល្បឿន​លំហូរ​ការងារ​ដោយ​បង្កើត​កម្មវិធី និង​ស្វ័យប្រវត្តិកម្ម​អាជីវកម្ម។ ប្រើប្រាស់ AppSheet ដើម្បី​បង្កើត​កម្មវិធី​ផ្ទាល់​ខ្លួន​បន្ថែម​ពី​លើ​កម្មវិធី​បញ្ជី ដោយ​មិន​ចាំបាច់​សរសេរ​កូដ​ទេ។ ឬ​ក៏​បញ្ចូល​ម៉ាក្រូ ធាតុ​ម៉ឺនុយ និង​អនុគមន៍​ផ្ទាល់​ខ្លួន​ដោយ​ប្រើ Apps Script។

ធ្វើការ​ជាមួយ​ទិន្នន័យ​ថ្មីៗ​ជានិច្ច

ធ្វើការ​ជាមួយ​ទិន្នន័យ​ថ្មីៗ​ជានិច្ច

តាម​រយៈ​កម្មវិធី​បញ្ជី អ្នក​គ្រប់​គ្នា​កំពុង​ធ្វើការ​លើ​កំណែ​ចុង​ក្រោយ​បំផុត​នៃ​បញ្ជី។ ហើយ​ដោយ​ការកែ​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ប្រវត្តិ​កំណែ ការត្រឡប់​ការផ្លាស់ប្ដូរ​វិញ ឬ​សូម្បី​តែ​ការមើលឃើញ​ប្រវត្តិ​កំណែ​នៃ​ក្រឡា​បញ្ជី​នីមួយៗ​ក៏​មាន​ភាពងាយស្រួល​ដែរ។

ភ្ជាប់​ទៅ​ទិន្នន័យ​សំខាន់ៗ​យ៉ាង​រលូន

ភ្ជាប់​ទៅ​ទិន្នន័យ​សំខាន់ៗ​យ៉ាង​រលូន

ចាប់​យក និង​វិភាគ​ទិន្នន័យ​ពី​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​អ្នក​ប្រើប្រាស់ ដូចជា​ទិន្នន័យ​អតិថិជន​ពី Salesforce ជាដើម។ អតិថិជន​លក្ខណៈ​សហគ្រាស​ក៏​អាច​ប្រើប្រាស់​សន្លឹក​ដែល​បាន​ភ្ជាប់ ដើម្បី​វិភាគ​ទិន្នន័យ BigQuery រាប់​ពាន់​លាន​ជួរ​ដេក​ផងដែរ ដោយ​មិន​ចាំបាច់​សរសេរ​កូដ​ឡើយ។

សុវត្ថិភាព អនុលោមភាព និង​ឯកជនភាព

គ្រឿង​សម្គាល់ ISO IEC គ្រឿង​សម្គាល់ SOC គ្រឿង​សម្គាល់ FR គ្រឿង​សម្គាល់ Hipaa

សុវត្ថិភាព​តាម​លំនាំ​ដើម

យើង​ប្រើប្រាស់​វិធានការ​សុវត្ថិភាព​ឈាន​មុខ​គេ​ក្នុង​វិស័យ ដើម្បី​រក្សា​សុវត្ថិភាព​ទិន្នន័យ​របស់​អ្នក ដែល​រួម​បញ្ចូល​ទាំង​ការការពារ​កម្មវិធី​គ្រោះថ្នាក់​កម្រិត​ខ្ពស់។ កម្មវិធី​បញ្ជី​ក៏​មាន​ប្រភព​ដើម​លើ​ពពក​ដែល​មិន​ត្រូវការ​មាន​ឯកសារ​លើ​ឧបករណ៍​ទេ និង​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ឧបករណ៍​របស់​អ្នក។

ការអ៊ីនគ្រីប​ក្នុង​ពេល​បញ្ជូន និង​ពេល​នៅ​មួយ​កន្លែង

ឯកសារ​ទាំងអស់​ដែល​បាន​បង្ហោះ​ទៅ​ក្នុង Google ថាស ឬ​បង្កើត​នៅ​ក្នុង​កម្មវិធី​បញ្ជី​ត្រូវ​បាន​អ៊ីនគ្រីប​ក្នុង​ពេល​បញ្ជូន និង​ពេល​នៅ​មួយ​កន្លែង។

អនុលោមភាព​សម្រាប់​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ច្បាប់

ផលិតផល​របស់​យើង​ដែល​រួម​បញ្ចូល​ទាំង​កម្មវិធី​បញ្ជី ឆ្លងកាត់​ការផ្ទៀងផ្ទាត់​ឯករាជ្យ​ជា​ប្រចាំ​ចំពោះ​ការគ្រប់គ្រង​អនុលោមភាព ឯកជនភាព និង​សុវត្ថិភាព​របស់​ផលិតផល​ទាំង​នេះ។

ឯកជន​តាម​បំណង

កម្មវិធី​បញ្ជី​ប្រកាន់​ខ្ជាប់​តាម​ការប្ដេជ្ញា​ផ្នែក​ឯកជនភាព និង​ការការពារ​ទិន្នន័យ​ដ៏​មុតមាំ ដូច​គ្នា​នឹង​សេវាកម្ម​សហគ្រាស​របស់ Google Cloud ផ្សេង​ទៀត​ដែរ។

រូប​ឯកជនភាព

អ្នក​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នក។

យើង​មិន​ប្រើប្រាស់​ខ្លឹមសារ​បញ្ជី​របស់​អ្នក​សម្រាប់​គោល​បំណង​ផ្សាយ​ពាណិជ្ជកម្ម​ឡើយ។

យើង​មិន​លក់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ភាគី​ទី​បី​ឡើយ។

ស្វែងរក​គម្រោង​ដែល​ស័ក្តិសម​នឹង​អ្នក

Google បញ្ជី​គឺ​ជា​ផ្នែក​មួយ​របស់ Google Workspace

គម្រោង​នីមួយៗ​រួម​មាន

  • រូប docs
  • រូប sheets
  • រូប slides
  • រូប forms
  • រូប keep
  • រូប​គេហ​ទំព័រ
  • រូប​ថាស
  • រូប​ Gmail
  • រូប Meet
  • រូប​ប្រតិទិន
  • រូប chat

សាកល្បង​ប្រើ​បញ្ជី​សម្រាប់​ការងារ

សម្រាប់បុគ្គល (ឥត​គិត​ថ្លៃ)

ចូល​ទៅ​កាន់​បញ្ជី

Business Standard

$12 USD

ក្នុងអ្នកប្រើប្រាស់ម្នាក់ / ខែ កិច្ចសន្យា 1 ឆ្នាំ info ឬ $14.40 ក្នុងអ្នកប្រើប្រាស់ម្នាក់ / ខែ នៅពេលទូទាត់វិក្កយបត្រប្រចាំខែ

ចាប់ផ្ដើម

មើល​គម្រោង​ច្រើន​ទៀត

Google Docs
ឯកសារ បញ្ជី បទ​បង្ហាញ ទម្រង់​បែបបទ

ការបង្កើត​ខ្លឹមសារ

done

done

Google ថាស
ថាស

ទំហំផ្ទុក​លើ​ពពក​ដែល​មាន​សុវត្ថិភាព

15 GB សម្រាប់​អ្នក​ប្រើប្រាស់​ម្នាក់ៗ

2 TB សម្រាប់​អ្នក​ប្រើប្រាស់​ម្នាក់ៗ

ថាស​រួម​សម្រាប់​ក្រុម​របស់​អ្នក

remove

done

Google Gmail
Gmail

អ៊ីមែល​ដែល​មាន​សុវត្ថិភាព

done

done

អ៊ីមែល​អាជីវកម្ម​ផ្ទាល់​ខ្លួន

remove

done

Google Meet
Meet

ការប្រជុំ​តាម​វីដេអូ និង​សំឡេង

អ្នក​ចូលរួម 100 នាក់

អ្នក​ចូលរួម 150 នាក់

បាន​រក្សា​ទុក​ការប្រជុំ​ដែល​បាន​ថត​ទៅ​ក្នុង​ថាស

remove

done

ការគ្រប់គ្រង​សុវត្ថិភាព
ការគ្រប់គ្រង

ការគ្រប់គ្រង​បែប​មជ្ឈការ

remove

done

ការគ្រប់គ្រង​គោលការណ៍​សុវត្ថិភាព​ផ្អែក​លើ​ក្រុម

remove

done

សេវា​ជំនួយ​អតិថិជន

វេទិកា​សហគមន៍ និង​ស្វ័យ​សេវា​លើ​អ៊ីនធឺណិត

វេទិកា​សហគមន៍ និង​ជំនួយ​លើ​អ៊ីនធឺណិត 24/7

សហការ​គ្នា​ពី​ទី​ណា​ក៏​បាន​នៅ​លើ​ឧបករណ៍​ណា​ក៏​បាន

ចូល​ប្រើប្រាស់ បង្កើត និង​កែ​បញ្ជី​របស់​អ្នក​បាន ទោះបី​អ្នក​នៅ​ទី​ណា​ក៏​ដោយ — មិន​ថា​លើ​ឧបករណ៍​ចល័ត ថេប្លេត ឬ​កុំព្យូទ័រ​ណា​មួយ​នោះ​ទេ — សូម្បី​នៅ​ពេល​គ្មាន​អ៊ីនធឺណិត​ក៏​បាន។

Google Play store Apple app store