ចាប់ពីសកម្មភាពចំណង់​ចំណូលចិត្តរហូតដល់វេទិកាពិភពលោក - របៀបដែលការរៀបចំផែនទី​សម្រស់នៃប៉ូលីណេស៊ីបារាំង​បាននាំមកនូវអត្ថប្រយោជន៍​ដែលមិនអាចវាស់ស្ទង់បាន​សម្រាប់អ្នកស្រុករបស់ខ្លួន។

ប៉ូលីណេស៊ីបារាំង - ឆ្នេរខ្សាច់ពណ៌ស ផ្លូវលំជម្រាលចុះឡើងបន្តបន្ទាប់ និងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ធ្វើឱ្យវាក្លាយជាគោលដៅដ៏ពេញនិយមមួយដែលមនុស្សម្នាចង់ទៅ។ ខណៈពេលដែលមនុស្សមួយចំនួនរវល់តែស្រមើស្រមៃ Christophe Courcaud បានឃើញឱកាសពិសេសមួយក្នុងការនាំយកឋានសួគ៌ឱ្យមកកាន់តែជិតផ្ទះ និងជួយឱ្យទេសចរណ៍របស់កោះ Tahiti រីកចម្រើនដោយប្រើទិដ្ឋភាពផ្លូវ។

1,800km

បានថតរូប

1,200,000

រូបភាព

តាមរយៈ

8K

វីដេអូកម្រិតគុណភាព

8+

កោះ

18

បានបោះផ្សាយសណ្ឋាគារ

+450

បានបង្កើត
ផ្ទាំងព័ត៌មានលម្អិតអំពីអាជីវកម្ម

ការលាយបញ្ចូលគ្នារវាងអាជីវកម្មជាមួយនឹងសេចក្ដីរីករាយ

ដោយមានការជំរុញពីសេចក្ដីស្រឡាញ់របស់គាត់ចំពោះទិដ្ឋភាពផ្លូវ និងកោះប៉ូលីណេស៊ីបារាំងដ៏ស្រស់ត្រកាល Christophe បានរៀបចំបង្កើត Tahiti 360 នៅក្នុងឆ្នាំ 2019។ ក្រុមហ៊ុនមានជំនាញឯកទេសក្នុងការថតរូប និងបង្ហោះរូបភាព 360 នៃតំបន់ធំៗនៅខាងក្រៅអគារក្នុងប៉ូលី​ណេស៊ី​បារាំង រួមមានផ្លូវលំឡើងភ្នំ និងឆ្នេរខ្សាច់ នៅលើទិដ្ឋភាព​ផ្លូវ​។ ហើយទោះបីជាគាត់ផ្ដោតសំខាន់លើការថតរូប និងការតាំងរំលេចសម្រស់នៃជីវិតរស់នៅលើកោះក៏ដោយ ក៏ Christophe ជួយដល់អាជីវកម្មក្នុងតំបន់ក្នុងការទទួលបានលទ្ធភាពមើលឃើញកាន់តែច្រើនផងដែរ ដោយប្រើរូបទិដ្ឋភាពជុំវិញក្នុងអគារដូចទៅដល់ផ្ទាល់របស់ទិដ្ឋភាពផ្លូវ។

ការរៀបចំផែនទីប៉ូលីនេស៊ី បារាំង

មានពេលមួយនោះ នៅពេលអ្វីៗស្ទើរតែគ្រប់យ៉ាងត្រូវបានធ្វើឌីជីថលកម្ម មនុស្សម្នាពិបាកជឿណាស់ថាមានតែទិដ្ឋភាពតាមផ្កាយរណបនៃប៉ូលីណេស៊ីបារាំងប៉ុណ្ណោះដែលអាចប្រើបាន រហូតទាល់តែ Christophe និង Tahiti 360 បានមកដល់លើកោះ។ បញ្ហាទាំងនេះកាន់តែស្មុគស្មាញថែមទៀត ដោយសារផ្លូវដែលមាននៅលើកោះនានា ដូចជា Bora Bora និង Tahiti មិនមានឈ្មោះទេ ដូច្នេះការធ្វើដំណើរទៅកន្លែងផ្សេងៗក៏ជាបញ្ហាប្រឈមមួយសម្រាប់អ្នកស្រុក និងអ្នកទេសចរផងដែរ។ អ្វីដែលសំខាន់បំផុតនោះគឺថា ស្ថានភាពនេះបានធ្វើឱ្យការងាររបស់សេវាសង្គ្រោះបន្ទាន់ ដូចជាអ្នកពន្លត់អគ្គិភ័យ អ្នកសង្រ្គោះបឋម និងភ្នាក់ងារអនុវត្តន៍ច្បាប់ កាន់តែលំបាកជាងការចាំបាច់។

 

ខ្ញុំតែងតែជឿជាក់ថា ទិដ្ឋភាពផ្លូវមានអានុភាពក្នុងការនាំមកជូនអត្ថប្រយោជន៍ដ៏គាប់ប្រសើរដល់សហគមន៍ក្នុងតំបន់។ សមត្ថភាពក្នុងការមើលឃើញខ្លួនឯងនៅក្នុងតំបន់ជាក់លាក់មួយ និងស្គាល់អ្វីៗដែលនៅជុំវិញនៅមុនពេលចាកចេញពីផ្ទះរបស់អ្នក តែងតែធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ទិដ្ឋភាពផ្លូវហាក់ដូចជាមានប្រយោជន៍ជាពិសេសនៅប៉ូលីណេស៊ីបារាំង ដោយនៅទីនោះការរុករកផ្លូវឱ្យបានងាយស្រួលនោះ សឹងតែមិនអាចទៅរួចនោះទេ។

-

Christophe Courcaud ស្ថាបនិកនៃ Tahiti 360

 

ការរៀបចំផែនទី Bora Bora តាមរយៈ Google ទិដ្ឋភាព​ផ្លូវ

ដោយដឹងអំពីអត្ថប្រយោជន៍ដែលទិដ្ឋភាពផ្លូវអាចនាំមកជូនជីវិតរស់នៅលើកោះ អាជ្ញាធរ​មូលដ្ឋានបានចាប់ដៃគូជាមួយ Tahiti 360 ដើម្បីរៀបចំផែនទី និងចងក្រងឯកសារយោងសម្រាប់ផ្លូវទាំងអស់នៅក្នុងកោះ Tahiti, Moorea, Bora Bora, Raiatea, Maupiti, Huahine, Fakarava និង Rangiroa។ លោក Christophe បានប្រើប្រាស់យានយន្តដែលអាចប្រើបានគ្រប់ស្ថានភាពផ្លូវទាំងអស់ រទេះដឹកអ្នកវាយកូនហ្គោល កង់អគ្គិសនី ម៉ូតូទឹក និងសូម្បីតែសត្វសេះ ដើម្បីថតរូប 1,800km នៅប៉ូលី​ណេស៊ី​បារាំង។ មួយផ្នែកដោយសារការថតរូបរបស់លោក Christophe និងទិន្នន័យភូមិសាស្ត្រមូលដ្ឋាន​ដែលបានចែករំលែកដោយអាជ្ញាធរ ឥឡូវនេះគេអាចទទួលបានព័ត៌មានចរាចរណ៍ក្នុងពេលជាក់ស្ដែង ការ​ណែនាំផ្លូវដែលលឿនបំផុត និងទិសដៅទៅកាន់អាជីវកម្មក្នុងតំបន់នៅកោះ Tahiti តាម Google ផែនទីបានហើយ។ ព័ត៌មាននេះមានប្រយោជន៍ជាពិសេសសម្រាប់សេវាសង្គ្រោះបន្ទាន់ ដោយសារពួកគេអាចបំពេញការងារបានកាន់តែមានប្រសិទ្ធភាពនៅលើកោះនេះ។ ជាចុងក្រោយ ការចូលមើលរូបភាពរបស់ Tahiti 360 នៅលើទិដ្ឋភាពផ្លូវក៏បានផ្តល់ភាពងាយស្រួលដល់ការធ្វើនគរូបនីយកម្ម ការថែទាំអគារ និងស្ថានភាពផ្លូវផងដែរ។

ការចូលទៅកាន់តំបន់​បេតិកភណ្ឌ​ពិភពលោករបស់អង្គការ យូណេស្កូ

រូបទិដ្ឋភាពជុំវិញដូចពិតជាក់ស្ដែងបំផុតរបស់ Tahiti 360 គឺជារូបទិដ្ឋភាពជុំវិញរបស់ Taputapuatea នៅលើកោះ Raiatea។ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដើរតួនាទីមួយផ្នែកធំក្នុងការនាំភ្ញៀវទេសចរច្រើនជាង 300,000 នាក់មកកាន់ប៉ូលីណេស៊ីបារាំងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមរយៈការថតយកសម្រស់របស់ដែនដីនេះជារូបភាព 360 មានន័យថា Christophe បានបើកចំហវាសម្រាប់មនុស្សរាប់លាននាក់ឱ្យស្គាល់ដែនដីនេះតាមបែបនិម្មិត។ ស្នាដៃដែលបានបោះផ្សាយរបស់ Christophe នៅលើទិដ្ឋភាពផ្លូវបាននាំយកអច្ឆរិយវត្ថុពិភពលោកមកបង្ហាញលើអេក្រង់របស់យើង ដោយអាចឱ្យយើងទាំងអស់គ្នារុករកវា។

ការថតរូបនៅលើកោះទាំងមូលមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែ Christophe បានត្រៀមខ្លួនរួចជាស្រេចចំពោះបញ្ហាប្រឈមនេះ។ ដើម្បីប្រាកដថាគាត់បានថតអ្វីៗគ្រប់យ៉ាងដែលមាននៅលើកោះ Bora Bora ជារូបភាព 360 គាត់បានធ្វើដំណើរជុំវិញកោះនេះតាមរថយន្ត ទូក និងដោយថ្មើរជើង។ លោក Christophe ត្រូវការពេលតែប្រាំពីរថ្ងៃប៉ុណ្ណោះដើម្បីរៀបចំផែនទីកោះទាំងមូល និងដើម្បីឱ្យអ្នករាល់គ្នាប្រើផែនទីនេះបាន ព្រមទាំងស្គាល់ពីកោះនេះតាមទិដ្ឋភាព​ផ្លូវ។

ក្រៅពីកោះ Bora Bora, Christophe ក៏បានថតរូបផ្លូវទាំងអស់នៃ Papeete ដែលជារដ្ឋធានីនៃកោះ Tahiti ក៏ដូចជាទីប្រជុំជននៃ Pirae។ លទ្ធភាពមើលឃើញបាននាំមកនូវភាពជោគជ័យ នៅពេលរូបភាពនៃទីប្រជុំជនទាំងពីរបានបង្ហាញនៅលើទិដ្ឋភាព​ផ្លូវ​។

អាជីវកម្មក្នុងតំបន់ក៏ទទួលបានឱកាសរំលេចបង្ហាញនៅលើទិដ្ឋភាពផ្លូវផងដែរ។ ក្រុមសណ្ឋាគារធំៗ ដូចជាសណ្ឋាគារ Intercontinental, Manava និង Hilton ក៏ដូចជាអាជីវកម្ម B&B ខ្នាតតូច មានក្ដីរំភើបរីករាយ ដោយមានឱកាសតាំងរំលេចកន្លែងរបស់ពួកគេនៅលើឆាកអន្តរជាតិ។

ការបញ្ចូលបន្ថែមទៅក្នុងបញ្ជីតំបន់​រមណីយដ្ឋាន

Tahiti 360 សង្ឃឹមថានឹងអាចថតបានកោះទាំងអស់នៅប៉ូលី​ណេស៊ី​បារាំងនៅចុងឆ្នាំ ដោយនៅសល់កោះ Maupiti, Tahaa, Marquesas, Gambiers និងកោះ Austral ទៀត។ ហើយខណៈពេលដែលនៅមានកន្លែងជាច្រើនទៀតដើម្បីថតយកនៅប៉ូលី​ណេស៊ី​បារាំង Christophe កំពុងគិតរួចជាស្រេចអំពីដំណើរ​ផ្សងព្រេងបន្ទាប់ទៀតរបស់គាត់។ គាត់បានយល់ព្រមសហការជាមួយអាជ្ញាធរមូលដ្ឋានបារាំងនៅស្រុកកំណើតរបស់គាត់រួចហើយ ដើម្បីថតយកចម្ងាយ 400km ​នៃផ្លូវជិះកង់ សួនអណ្ដែតនៃទីក្រុង Amiens និងរថភ្លើងទេសចរណ៍​សម្រាប់ Somme Tourisme។ លោក Christophe ក៏នឹងធ្វើដំណើរទៅ Teahupoo ផងដែរ ដែលជាកន្លែងទទួលរៀបចំកម្មវិធីជិះ​បន្ទះ​ក្ដារ​លើ​ទឹកនៅអូឡាំពិកហ្គេមឆ្នាំ 2024។ ហើយក្នុងអំឡុងពេលនោះ គាត់សង្ឃឹមថានឹងបញ្ចូលកោះនូវែលកាឡេដូនី, វ៉ាលីស និង​ហ្វូទូណា ទៅក្នុងទិដ្ឋភាពផ្លូវ ដើម្បីធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃប្រសើរឡើងសម្រាប់អ្នកស្រុក និងជួយមនុស្សកាន់តែច្រើនក្នុងការរុករកឋានសួគ៌។

ទិដ្ឋភាព​ផ្លូវ​គឺជាប្រព័ន្ធសហការមួយ ដែលអ្នកចូល​រួមចំណែកអាចជួយដល់សហគមន៍នានាឱ្យរីកចម្រើន ធ្វើឱ្យអាជីវកម្មរីកលូតលាស់ និងនាំអច្ឆរិយវត្ថុពិភពលោកមកកាន់តែជិតផ្ទះ ដោយបោះពុម្ពផ្សាយរូបភាពពិតៗទៅក្នុង Google ផែនទី។ រឿងដែលល្អបំផុតនោះគឺថា អ្នកណាក៍ដោយក៏អាចរៀបចំផ្លូវជោគជ័យរបស់ពួកគេផ្ទាល់បានដែរ ដោយប្រើទិដ្ឋភាព​ផ្លូវ ហើយអ្វីដែលត្រូវធ្វើគឺចាប់ផ្ដើមពីជំហានដំបូងក្នុងការចូលរួមចំណែក។

រុករកបន្ថែមទៀត

ចែករំលែករូបភាពទិដ្ឋភាពផ្លូវរបស់អ្នកផ្ទាល់