ការបង្កើនភាពអង់អាចដល់សហគមន៍ក្នុងតំបន់​នៅហ្សាន់ហ្ស៊ីបាដោយប្រើទិដ្ឋភាពផ្លូវ

ការបង្កើនការយល់ដឹងជាអន្តរជាតិ​គឺជាអាទិភាព​សម្រាប់គោលដៅទាំងឡាយ​ដែលពឹងផ្អែកលើ​វិស័យទេសចរណ៍ ដើម្បីឱ្យសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើន ហើយហ្សាន់ហ្ស៊ីបាក៏ដូចគ្នាដែរ។ ដូច្នេះនៅពេលបង្កើត​ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច​សម្រាប់ប្រទេស​របស់ពួកគេ គណៈកម្មការរៀបចំផែនការហ្សាន់ហ្ស៊ីបាបានប្តេជ្ញាចិត្តក្នុងការបង្ហាញ​ពីសម្រស់នៃ​ប្រជុំកោះរបស់ពួកគេ ហើយទិដ្ឋភាពផ្លូវនៅទីនោះដើម្បីជួយ។ រួមគ្នាជាមួយ​អ្នកថតរូបអាជីព Federico Debetto, Nickolay Omelchenko និង Chris du Plessis ដែលមកពី World Travel in 360 (WT360) ពួកគាត់បានផ្តួចផ្តើម​គម្រោងហ្សាន់ហ្ស៊ីបា និងបំផុសគំនិត​សហគមន៍ក្នុងតំបន់ឱ្យបន្ត​គម្រោងនេះ​ដោយខ្លួនឯង។

Google ទិដ្ឋភាព​ផ្លូវដែលបង្កើនភាពអង់អាចដល់សហគមន៍ក្នុងតំបន់នៅហ្សាន់ហ្ស៊ីបា

Watch the film

Link to Youtube Video (visible only when JS is disabled)

1,700 km

បានថតរូប

980 ពាន់

បានបោះផ្សាយរូបភាព

33 លាន

ចំនួនមើល

105 សណ្ឋាគារ

បានចុះឈ្មោះ

ការជំរុញកំណើនរួមគ្នា

ការរៀបចំផែនទីក្នុងទំហំធំ​គឺជាបញ្ហាប្រឈម។ ដូច្នេះក្រុមការងារ WT360 បានចូលរួមជាមួយ​កម្លាំងនិស្សិតស្ម័គ្រចិត្ត​ចំនួនដប់ពីរនាក់មកពី​សាកលវិទ្យាល័យរដ្ឋ​ហ្សាន់ហ្ស៊ីបា ដើម្បីជួយ​រៀបចំផែនទីកោះ Unguja ដ៏ស្រស់ស្អាត។ ដោយមានការតម្រង់ទិសពីជំនាញឯកទេសរបស់ខ្លួន Federico, Nickolay និង Chris បានថតរូប​ចម្ងាយ 1,700 គីឡូម៉ែត្រ។

វិស័យទេសចរណ៍​ចូលរួមចំណែក​ច្រើនជាង 30% ដល់ GDP របស់យើង។ ជាលទ្ធផល យើងអាចបណ្តុះបណ្តាល​យុវជនរបស់យើង និងអ្នកដែលធ្វើការក្នុង​វិស័យទេសចរណ៍​ស្រាប់។ មានពេលខ្លះ​ដែលមនុស្សយល់ថា​វិស័យទេសចរណ៍​ទាក់ទងនឹង​សណ្ឋាគារ។ វិស័យទេសចរណ៍គឺលើសពីនោះ។ អ្នកមានប្រវត្តិសាស្ត្រ អ្នកមានក្រុមហ៊ុនអាកាសចរណ៍ ហើយអ្នកមានផ្នែកទីផ្សារ។ ការមានការចូលរួមពី​អ្នករស់នៅហ្សាន់ហ្ស៊ីបា​កាន់តែច្រើន​ក្នុងវិស័យនេះ​នឹងជាអត្ថប្រយោជន៍ដ៏ធំមួយ​សម្រាប់រដ្ឋាភិបាល និងសម្រាប់សេដ្ឋកិច្ចរបស់​ប្រទេសនោះ។

-

Simai Mohammed Said រដ្ឋមន្ត្រីទេសចរណ៍ និងបេតិកភណ្ឌនៃហ្សាន់ហ្ស៊ីបា។

នៅពេលដែល​ហ្សាន់ហ្ស៊ីបា​វិវឌ្ឍ ក្រុមការងាររបស់ Federico ធ្វើបច្ចុប្បន្នភាពរូបភាព 360 នៃផ្លូវក្នុងតំបន់​ជាទៀងទាត់ ដើម្បីជួយគាំទ្រដល់​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញ​អ្នកទស្សនាថ្មីៗទៅកាន់​ប្រទេសនោះ។

រូបថតផ្លូវពី Feberico Debetto នៅហ្សាន់ហ្ស៊ីបាតាមរយៈ Google ទិដ្ឋភាព​ផ្លូវ

នាំយកអាជីវកម្មទៅកាន់សកលលោកដោយប្រើរូបភាព 360

នៅដើមឆ្នាំនេះ Federico បានចាប់ផ្តើម​រុករកកោះ​ Pemba ​ភាគខាងជើង។ ក្នុងរយៈពេលត្រឹមតែ 6 ថ្ងៃ Federico និង Ibrahim Khalid ដែលជាអតីតនិស្សិតស្ម័គ្រចិត្ត​បានថតរូបភាពជាង 500 គីឡូម៉ែត្រ និងរូបភាពប៉ាណូរ៉ាម៉ាពីលើអាកាសចំនួន 40 ដែលពួកគាត់​បានបង្ហោះទៅក្នុង Google ផែនទី​ដោយប្រើ​ស្ទូឌីយ៉ូទិដ្ឋភាព​ផ្លូវ​

ជាមួយនឹង​រូបភាពដ៏ត្រឹមត្រូវនៃ​តំបន់ទេសចរណ៍ តំបន់បេតិកភណ្ឌ សណ្ឋាគារ និងអាជីវកម្ម ពួកគាត់អាចបង្កើត National Global Tour of Zanzibar ដែលជាប្រព័ន្ធរូបភាព​ដែលមានការរីកចម្រើនរហ័ស និងផ្សព្វផ្សាយ​កោះទាំងនេះនៅទូទាំង​ពិភពលោក។

ពីការរៀបចំផែនទី​ទៅជាការបង្កើតការងារ

នៅពេលដែល Federico បានជួប Shamymu Yassin ជាលើកដំបូង នាងគឺជានិស្សិតម្នាក់ដែលសង្ឃឹមថានឹងក្លាយជា​អ្នកបើកបរយន្តហោះដ្រូន។ ជាមួយការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យអនាគតរបស់ហ្សាន់ហ្ស៊ីបាប្រសើរឡើង Shamymu បានងាកទៅរកក្រុមការងារ WT360 ដើម្បីស្វែងយល់អំពី​បច្ចេកវិទ្យាទិដ្ឋភាពផ្លូវ។ គាត់​ត្រូវបានបង្រៀនឱ្យប្រើកាមេរ៉ាល្អបំផុត របៀបថតយករូបភាព និងរបៀបបង្ហោះរូបភាពទាំងនោះទៅក្នុង Google ផែនទី។ មិនយូរប៉ុន្មាន Shamymu ចេះជំនាញទាំងនេះយ៉ាងស្ទាត់ជំនាញ និងបានបន្តក្លាយជា​អ្នកថតរូបអាជីព ដោយរុករក និងរៀបចំផែនទី​កោះរបស់ហ្សាន់ហ្ស៊ីបា សម្រាប់ធ្វើជារបរចិញ្ចឹមជីវិត។

បច្ចុប្បន្ន Federico, Shamymu និង Ibrahim កំពុងធ្វើការពាក់ព័ន្ធនឹង​ការបង្ហោះរូបភាពពីលើអាកាសថ្មីៗរបស់ហ្សាន់ហ្ស៊ីបា ដោយផ្ដោតលើ​តំបន់ដែលបានអភិវឌ្ឍចុងក្រោយបំផុត អាជីវកម្មថ្មីៗ និងសណ្ឋាគារដែលបានជួសជុល​កែលម្អឡើងវិញ។ ហើយជាមួយនឹងការបើក​សួនកម្សាន្តរបស់ហ្សាន់ហ្ស៊ីបា បេសកកម្មរបស់ពួកគាត់បន្តរីកចម្រើន។

ការរៀបចំផែនទីក្នុងទំហំធំ​នៅហ្សាន់ហ្ស៊ីបា៖ ការបោះផ្សាយ​ទិន្នន័យកាន់តែឆ្លាតវៃ និងលឿនជាងមុនដោយប្រើ​ស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ

គុណភាពកាមេរ៉ា និងរូបភាពមានភាពប្រសើរឡើងចាប់តាំងពីឆ្នាំ 2019 ហើយជាមួយការចាប់ផ្ដើមនៃ​ស្ទូឌីយ៉ូទិដ្ឋភាព​ផ្លូវ​ ការបោះផ្សាយរូបភាព​មានលក្ខណៈកាន់តែងាយស្រួល និងលឿនជាងមុន។ អ្នកថតរូប​អាចបង្ហោះវីដេអូ 360 ច្រើន​ក្នុងពេលតែមួយ តាមដានការវិវឌ្ឍ ស្វែងរកអ្វីដែលបានបង្ហោះតាមទីកន្លែងឬឈ្មោះឯកសារដើម និងរៀបចំផែនការសម្រាប់​បណ្ដុំនាពេលអនាគត​របស់ពួកគេ​ដោយប្រើស្រទាប់ផែនទីអន្តរកម្ម។

 

យើងបានបោះផ្សាយ​កោះ Pemba ទាំងមូល​ដោយប្រើស្ទូឌីយ៉ូទិដ្ឋភាព​ផ្លូវ​​។ ការកែលម្អចម្បងលើឧបករណ៍នេះ​គឺឈរលើមូលដ្ឋានរៀបចំដូចជា អាចបន្តការបង្ហោះដែលបានផ្អាកឬបង្អាក់ និងការបង្ហោះវីដេអូជាច្រើនរួមគ្នា​ដោយមិនចាំបាច់ភ្ញាក់ពេលយប់​ដើម្បីបញ្ចូលឯកសារថ្មីៗ។ ការធ្វើបែបនេះ​ជួយយើងឱ្យ​គេងច្រើនម៉ោង!

-

Federico Debetto អ្នកថតរូបអាជីព

 

ការកសាង​អនាគត

គម្រោងហ្សាន់ហ្ស៊ីបា​បានចាប់ផ្តើមដោយមាន​គោលដៅបង្កើនភាពអង់អាច និងអប់រំសិស្សនិស្សិតក្នុងតំបន់ឱ្យ​រៀបចំផែនទីប្រទេស​របស់ពួកគេ ហើយចាប់តាំងពីពេលនោះមក គម្រោងនេះបានជះឥទ្ធិពលជាសកល។ ក្នុងរយៈពេលបីឆ្នាំ គម្រោងនេះ​បាននាំអាជីវកម្មក្នុងតំបន់ឱ្យ​បង្ហាញមុខឡើង និងបានបើកឱកាសការងារ​សម្រាប់អតីតអ្នកស្ម័គ្រចិត្ត ដូចជា Shamymu និង Ibrahim ជាដើម។

រុករកបន្ថែមទៀត

ចែករំលែករូបភាពទិដ្ឋភាពផ្លូវរបស់អ្នកផ្ទាល់