ការបើកចំហឱ្យឃើញ - វិធីដែលទិដ្ឋភាពផ្លូវបើកចំហរាជាណាចក្រដែលកាន់ព្រះពុទ្ធសាសនាមួយនេះទៅកាន់ពិភពលោក។

ដោយស្ថិតក្នុងជួរភ្នំហិម៉ាល័យ ប៊ូតង់តែងតែមានផ្លូវឆ្លងកាត់ភ្នំ ជ្រលងភ្នំខៀវស្រងាត់ និងទន្លេដ៏ស្ងប់ស្ងាត់ជាច្រើន។ នោះហើយជាមូលហេតុដែលរដ្ឋាភិបាលបានចាប់ដៃគូជាមួយទិដ្ឋភាពផ្លូវលើគំនិតផ្ដួចផ្ដើមមួយដែលមានរយៈពេលដប់ពីរខែ ដើម្បីតាំងរំលេចត្បូងលាក់កំបាំងទាំងនេះ ព្រមទាំងជំរុញវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប៊ូតង់។

បន្ទាប់ពីមានឧបសគ្គលើកាអនុម័ត និងការសម្រេចជាច្រើនសម្រាប់ការថត ក្រុមប្រឹក្សាទេសចរណ៍ប៊ូតង់ ដោយសហការជាមួយក្រុមជំនួយបច្ចេកទេសដែលមកពី Google សិង្ហបុរី អាចចាប់ផ្តើមគម្រោងនេះក្នុងខែឧសភា ឆ្នាំ 2020។ ទិដ្ឋភាពផ្លូវបានគាំទ្រពួកគេដោយផ្ដល់ Ricoh Theta V ចំនួនពីរ, Insta360 Pro មួយ, ការបណ្ដុះបណ្ដាលដោយផ្ទាល់ និងវគ្គដោះស្រាយបញ្ហាជាប្រចាំ ដើម្បីរក្សាឧបករណ៍ទាំងនេះឱ្យនៅដំណើរការ។

2625.86 km

បានថតរូប

2,398,285

បានបោះផ្សាយរូបភាព

7.4 លាន

ចំនួនមើល

ការរៀបចំផែនទីអំពីសម្រស់នៃប្រទេសប៊ូតានតាមប្រព័ន្ធឌីជីថល

មុនពេលមានគំនិតផ្ដួចផ្ដើមរបស់ទិដ្ឋភាពផ្លូវ ប៊ូតង់មិនមានអ្នកជំនាញបច្ចេកទេស ឬឧបករណ៍ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវដែល​អាចនឹងទៅលេងទេ ដែលធ្វើឱ្យមានការលំបាកសម្រាប់អ្នកទេសចរក្នុងការរៀបចំផែនការធ្វើដំណើរ។ ឥឡូវ នរណាក៏ដោយ រាប់ចាប់ពីធម្មយាត្រាអ្នកកាន់ពុទ្ធសាសនា រហូតដល់ភ្ញៀវ​ទេសចរដែល​អាចនឹងទៅលេង អាចរកឃើញបន្ទាយវត្តនៅ Thimpu និងភូមិដ៏បរិសុទ្ធនៅ Punakha ជាលក្ខណៈនិម្មិត។

ខណៈពេលដែលនេះជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងផែនការរបស់រដ្ឋាភិបាលក្នុងផ្សព្វផ្សាយទៅកាន់ពិភពលោក វាក៏ជាជំហានបោះទៅមុខក្នុងដំណើរឌីជីថលរបស់ប៊ូតង់ឆ្ពោះទៅរកសង្គមដែលប្រើ ICT ដែរ។

ផ្លូវរបស់ប្រទេសប៊ូតានមានមនុស្សធ្វើដំណើរកាន់តែច្រើន

ការរុករកឆ្លាតវៃរបស់ទិដ្ឋភាពផ្លូវបានបើកចំហឱ្យអ្នកទេសចរទៅកាន់កន្លែងពេញនិយមទូទាំងពិភពលោក និងផ្ដល់ឱ្យអ្នកធ្វើដំណើរនូវសេរីភាពក្នុងការជ្រើសរើស និងផ្លាស់ទី។ ការចូលមើលរូបភាព 360 ក្នុងពេលជាក់ស្ដែង និងរូបទិដ្ឋភាជុំវិញនៃស្ថានភាពបរិវេណបានជួយឱ្យភ្ញៀវទេសចរកំណត់ការរំពឹងទុកលើការធ្វើដំណើររបស់ពួកគេ និងរុករកតាមភាពជាក់ស្ដែង។

 

កំណែ Google ទិដ្ឋភាព​ផ្លូវរបស់ប៊ូតង់បានជួយប្រទេសនេះ ក៏ដូចជាបុគ្គលនានានៅជុំវិញពិភពលោក។ វាអាចត្រូវបានប្រើដោយអ្នកអង្កេតដីធ្លី អាជីវកម្ម ទីភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នអប់រំ និងអ្នកដទៃទៀត ដើម្បីកែលម្អសេវាកម្មរបស់ពួកគេ។

-

Dorji Dhradhul អគ្គនាយកនៃក្រុមប្រឹក្សាទេសចរណ៍ប៊ូតង់

 

ដោយបានបញ្ចូលអាជីវកម្មថ្មីៗចំនួន 500 ទៅក្នុងទិដ្ឋភាពផ្លូវ និងបានធ្វើបច្ចុប្បន្នភាពចំនួន 4,000 ចំពោះផែនទីប៊ូតង់ អ្នកស្រុកក៏អាចទទួលបានអត្ថប្រយោជន៍ជាមួយនឹងអ្វីៗគ្រប់យ៉ាង ដូចជាបច្ចុប្បន្នភាពចរាចរណ៍ក្នុងពេលជាក់ស្ដែង ការណែនាំផ្លូវ និងការមើលឃើញអាជីវកម្មក្នុងតំបន់កាន់តែច្រើនជាដើមផងដែរ។

អ្នករៀបចំផែនទី Google ទិដ្ឋភាពផ្លូវកំពុងរៀបចំកាមេរ៉ាលើរថយន្តនៅប៊ូតង់

ទិដ្ឋភាពផ្លូវកាន់តែប្រសើរ

លើសពីការផ្សព្វផ្សាយទៅកាន់ពិភពលោក គំនិតផ្តួចផ្តើមទិដ្ឋភាពផ្លូវរបស់រដ្ឋាភិបាលនេះបានបង្ហាញថាមានប្រយោជន៍ខ្លាំងក្នុងការរៀបចំផែនការគម្រោងអភិវឌ្ឍន៍។ ការថតលក្ខណៈភូមិសាស្ត្រដែលត្រូវបានលាក់ទុកជាច្រើនសតវត្សមកហើយជាការចាប់ផ្ដើមនៃយុទ្ធសាស្ត្រថែរក្សាបេតិកភណ្ឌរបស់ប៊ូតង់។ តាមរយៈទិន្នន័យទិដ្ឋភាពផ្លូវ ពួកគេអាចវាយតម្លៃស្ថានភាពផ្លូវ និងកែលម្អផ្លូវទាំងនោះតាមការចាំបាច់។

ប៊ូតង់កំពុងត្រូវបានរកឃើញដោយអ្នករុករកកាន់តែច្រើនឡើងៗ។ ប៉ុន្តែដោយបានធ្វើរួចបានតែទីក្រុងចំនួនម្ភៃ ដែនដីចំនួន 38,394 គីឡូម៉ែត្រការ៉េ និងគម្រោងធ្វើបច្ចុប្បន្នភាពផែនទីជាទៀងទាត់ ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ គំនិតផ្តួចផ្តើមទិដ្ឋភាពផ្លូវនេះទើបតែបានចាប់ផ្តើមប៉ុណ្ណោះ។

ទិដ្ឋភាពផ្លូវភ្ជាប់ពិភពលោកតូចៗតាមវិធីធំៗ។ ដោយលាតត្រដាងត្បូងដែលលាក់កំបាំងតាមរយៈរូបភាពដូចពិតៗ វាអាចផ្លាស់ប្ដូរគន្លងរបស់ប្រទេសមួយ និងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេសនោះ។

រុករកបន្ថែមទៀត

ចែករំលែករូបភាពទិដ្ឋភាពផ្លូវរបស់អ្នកផ្ទាល់