បង្កើត និងបោះផ្សាយ​រូបភាពទិដ្ឋភាពផ្លូវផ្ទាល់ខ្លួន​របស់អ្នក

ការថត​តំបន់ជិតខាងថ្មី កន្លែងពេញនិយមសម្រាប់អ្នកទេសចរណ៍ និងអាជីវកម្មក្នុងតំបន់​ងាយស្រួលជាងពេលណាៗទាំងអស់។ គ្រាន់តែ​ជ្រើសរើស​កាមេរ៉ារបស់អ្នក ប្រមូលវីដេអូ 360 របស់អ្នក និងបង្ហោះ​ទៅកាន់ស្ទូឌីយ៉ូទិដ្ឋភាពផ្លូវជាការស្រេច។

Video

មើលភាពយន្ត

Link to Youtube Video (visible only when JS is disabled)

google-street-view-contribute-storefront-icon

បង្ហាញតំបន់ជិតខាងរបស់អ្នក បេតិកភណ្ឌវប្បធម៌របស់អ្នក និងអាជីវកម្មក្នុងតំបន់​ទៅកាន់​ទស្សនិកជនទូទាំងពិភពលោក។

google-street-view-contribute-building-icon

ជួយទីក្រុង​ឃ្លាំមើល​ចរាចរណ៍ផ្លូវថ្នល់ វាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ បង្កើនប្រសិទ្ធភាពការងារថែទាំ និងជួយដល់កិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ។

google-street-view-contribute-visitors-icon

កែលម្អបទពិសោធន៍របស់អ្នកទេសចរណ៍​ដោយរៀបចំផែនទី​ផ្លូវថ្មើរជើង និងកន្លែងសម្រាប់ជនពិការ។

មានតែ 3 ជំហានប៉ុណ្ណោះ ដើម្បីបោះផ្សាយរូបភាព 360 របស់អ្នក​ទូទាំងពិភពលោក

សម្រាប់គោលការណ៍ទាក់ទងនឹងរូបភាពទិដ្ឋភាព​ផ្លូវដែលបានចូលរួមចំណែកដោយអ្នកប្រើប្រាស់ សូមមើល គោលការណ៍ស្ដីពីខ្លឹមសារដែលបានចូលរួមចំណែកដោយអ្នកប្រើប្រាស់ផែនទីរបស់យើង។

ត្រៀមខ្លួន

ថតផ្លូវ ផ្លូវលំ កន្លែងទេសចរណ៍ និងអាជីវកម្ម​ដោយប្រើកាមេរ៉ា​ដែលត្រូវនឹង​ទិដ្ឋភាពផ្លូវ។ ប្រសិនបើផ្លូវរបស់អ្នក​មិនមាន​នៅក្នុង Google ផែនទី​ទេ សូមរកមើល​វិធីផ្សេងទៀត ដើម្បីគ្រប់គ្រង ឬចូលរួមចំណែកទិន្នន័យ​នៅលើ​ទំព័រដៃគូខ្លឹមសារ Google ផែនទីរបស់យើង។

*Note that Google does not certify any operational or mechanical functions.
Any specific technical or logistical issues should be addressed directly with the supplier.

យកកាមេរ៉ារបស់អ្នក​ទៅជាមួយ​នៅពេលបើកបរ ជិះ ឬដើរ

google-street-view-contribute-collecting-image-bike

បង្កើតរូបភាព 360 របស់អ្នក ខណៈពេលកំពុងប្រើដៃកាន់ចង្កូត។ ប្រើយានជំនិះ ឬមួកសុវត្ថិភាពដែលមានភ្ជាប់ជើងកាមេរ៉ា នៅពេល​រៀបចំផែនទីផ្លូវ​របស់អ្នក ឬភ្ជាប់កាមេរ៉ារបស់អ្នក​ជាមួយនឹងជើងកាមេរ៉ាខ្នាតតូចដែលមានជើងទម្របី ឬដងកាមេរ៉ា ប្រសិនបើអ្នកកំពុង​បង្កើតរូបភាពក្នុងអគារ។

លក្ខខណ្ឌតម្រូវនៃ​គុណភាពរូបភាព គន្លឹះអំពីរបៀប​បង្កើតវីដេអូ 360

បោះផ្សាយ​រូបភាពរបស់អ្នក

បង្ហោះ និងគ្រប់គ្រងរូបភាព 360 របស់អ្នកដោយប្រើស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ

ស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ

ផែនទីស្ទូឌីយ៉ូទិដ្ឋភាព​ផ្លូវ​

មើលភាពយន្ត

Link to Youtube Video (visible only when JS is disabled)

បង្កើនប្រសិទ្ធភាព​ពេលវេលារបស់អ្នក

បង្ហោះ​ឯកសារច្រើន​ក្នុងពេលតែមួយ ហើយមើលរូបភាព​របស់អ្នកសាកល្បង មុនពេលបញ្ចប់ការបង្ហោះ។ ចូលប្រើ​ស្ថិតិរូបភាព 360 របស់អ្នក ហើយរៀបចំផែនការ​ថតផ្លូវក្នុងពេលអនាគតរបស់អ្នក​យ៉ាងងាយស្រួល។

របៀបបោះផ្សាយ​រូបភាពរបស់អ្នក

ចូលទៅកាន់​ស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ

កម្មវិធីសម្រាប់រូបទិដ្ឋភាពជុំវិញ

ទទួលបាន​ការបំផុសគំនិត

ស្វែងយល់អំពីរបៀប​ដែលស្ថាប័នសាធារណៈ និងអង្គការទេសចរណ៍​កំពុងប្រើប្រាស់ទិដ្ឋភាពផ្លូវ ដើម្បីកែលម្អលទ្ធភាពមើលឃើញ​របស់គោលដៅរបស់ពួកគេ​ទូទាំងពិភពលោក។

ត្រៀមខ្លួនរួចរាល់ក្នុងការបោះផ្សាយ​វីដេអូ 360 របស់អ្នកហើយឬនៅ?

ប្រសិនបើផ្លូវរបស់អ្នក​មិនមាន​នៅក្នុង Google ផែនទី​ទេ សូមរកមើល​វិធីផ្សេងទៀត ដើម្បី
គ្រប់គ្រង ឬចូលរួមចំណែកទិន្នន័យ​នៅលើ​ទំព័រដៃគូខ្លឹមសារ Google ផែនទីរបស់យើង។